លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា

លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីណែនាំឱ្យមន្ត្រីជំនាញរៀបចំឯកសារទាក់ទងនិងដំណើរការរបស់គណៈកម្មការក្រមសីលធម៌ ដើម្បីត្រៀមសម្រាប់រៀបចំកិច្ចប្រជុំគណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា នាពេលខាងមុខនេះ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការក្រមសីលធម៌សភា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។